khmer eng
  • ដើម្បីរួមគ្នាពិនិត្យវាយតម្លៃលទ្ធផលការងារសម្រេចបានក្នុងខែសីហា និងលើកទិសដៅការងារជាអាទិភាពបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១
     
    ចែករំលែក ៖

    ថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៥:១០នាទី បន្តអនុវត្តប្រតិទិនការងារនិងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ដោយមានការចូលរួមជាមួយលោកមេភូមិទាំង១៣ ដើម្បីរួមគ្នាពិនិត្យវាយតម្លៃលទ្ធផលការងារសម្រេចបានក្នុងខែសីហា និងលើកទិសដៅការងារជាអាទិភាពបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១។ ឯកឧត្តម បានសម្តែងការកោតសរសើរលើការខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អទាន់ពេល និងបានសំណូមពរលើកទឹកចិត្តលើការងារជាអាទិភាពចំពោះមុខ រួមមាន៖
    -បន្តយកចិត្តទុកដាក់បំផុសបងប្អូនប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ និងបង្កលក្ខណៈឲ្យកូនក្មួយ និងចៅៗ បានទៅចាក់វ៉ាក់សាំងដូសជម្រុញ នៅមណ្ឌលសុខភាពខណ្ឌទួលគោក
    -បន្តរៀបចំក្រុមការងារស្រង់ស្ថិតិអ្នកគ្រប់អាយុ១៨ឆ្នាំ សម្រាប់ការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅខែតុលា ឆ្នាំ២០២២ ព្រមជាមួយនេះ ឯកឧត្តមក៏បានឧបត្ថម្ភថវិកាទ្រទ្រង់ថែទាំសុខភាពមនុស្សចាស់ និងសម្ភារៈការិយាល័យចាំបាច់មួយចំនួនផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក